ទិវាគ្រួសារអាស៊ាននៅទីក្រុងតូក្យូ - ការតភ្ជាប់សហគមន៍ក្នុងភាពចម្រុះ
កប.អនឡាញ - ស្មារតីមិត្តភាព និងសាមគ្គីភាពបានរីករាលដាលយ៉ាងខ្លាំង ដោយបញ្ជាក់ពីភាពលេចធ្លោ និងតួនាទីសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមនៅក្នុងសកម្មភាពអាស៊ាននៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៥។
ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីមន្ត្រីការទូត និងសមាជិកគ្រួសារជាង ៣០០នាក់ មកពីស្ថានទូតចំនួន ១១ នៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំប្រទេសជប៉ុន រួមជាមួយតំណាងប្រទេសជប៉ុន គឺមជ្ឈមណ្ឌលជប៉ុន-អាស៊ាន។ ព្រឹត្តិការណ៍ឆ្នាំនេះក៏មានភាពលេចធ្លោពិសេសមួយផងដែរ ដោយមានការចូលរួមពីប្រទេសទីម័រខាងកើតជាលើកដំបូងក្នុងនាមជាសមាជិកផ្លូវការរបស់អាស៊ាន។
    |
 |
|
គណៈប្រតិភូវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ VOV) |
នៅក្នុងសុន្ទរកថាបើក លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំប្រទេសជប៉ុន បានសង្កត់ធ្ងន់ថា៖ « ACT Family Day គឺជាឱកាសមួយសម្រាប់ភ្នាក់ងារតំណាងអាស៊ានធ្វើការរួមគ្នាដើម្បីលើកកម្ពស់សាមគ្គីភាព បង្កើនការយល់ដឹង និងពង្រឹងទំនុកចិត្ត ដោយហេតុនេះរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសអាស៊ាននៅប្រទេសជប៉ុន។ ជាពិសេស វត្តមានរបស់ទីម័រខាងកើតបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងកសាងគ្រួសារអាស៊ានកាន់តែរឹងមាំនៅទីក្រុងតូក្យូ»។
ទិវាគ្រួសារអាស៊ាននៅទីក្រុងតូក្យូបានប្រព្រឹត្តទៅដោយមានការប្រកួតកីឡាជាច្រើន សកម្មភាពវប្បធម៌គួរឱ្យរំភើប និងកន្លែងធ្វើម្ហូបអាស៊ានចម្រុះសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។ ស្មារតីមិត្តភាព និងសាមគ្គីភាពបានរីករាលដាលយ៉ាងខ្លាំង ដែលបញ្ជាក់ពីភាពលេចធ្លោ និងតួនាទីសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរបស់អាស៊ាននៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៥៕
បកប្រែដោយ Duy Hoan