អង្គភាពអាជីវកម្មស្បែកជើងអាមេរិកចង់ពង្រីកកិច្ចសហប្រតិបត្តិការនៅវៀតណាម
កប.អនឡាញ - អង្គភាពអាជីវកម្មអាមេរិកជាច្រើនបានចែករំលែកថា ពួកគេបានឃើញឱកាសសម្រាប់ការរីកចម្រើនរយៈពេលវែងនៅក្នុងទីផ្សារវៀតណាម និងចង់ពង្រីកកិច្ចសហប្រតិបត្តិការ។
ក្នុងអំឡុងពេលធ្វើដំណើរការងារទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានជួបប្រជុំជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនានានៃសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មស្បែកជើង (FDRA) ដឹកនាំដោយលោក Matt Priest ប្រធាន FDRA។
    |
 |
|
លោក Nguyen Hong Dien ធ្វើការជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនានារបស់ FDRA (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) |
នៅក្នុងកិច្ចប្រជុំការងារ តំណាងអង្គភាពអាជីវកម្មជាច្រើនរបស់ FDRA (ដូចជា៖ Nike, Adidas, Under Armour, Michael Kors, Steve Madden, Columbia Sportswear និង FDRA) បានចែករំលែកថា ពួកគេបានឃើញឱកាសសម្រាប់ការរីកចម្រើនរយៈពេលវែងនៅក្នុងទីផ្សារវៀតណាម និងចង់ពង្រីកកិច្ចសហប្រតិបត្តិការ។ លើសពីនេះ តំណាងអង្គភាពអាជីវកម្មក៏បានវាយតំលៃខ្ពស់ចំពោះភាពសកម្ម និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការបន្តការចរចាពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក។ ភាពជាប់លាប់ធ្វើឱ្យអង្គភាពអាជីវកម្មមានអារម្មណ៍ជឿជាក់ ពីព្រោះនៅពេលដែលប្រទេសមួយរក្សាជំហរច្បាស់លាស់ និងមានតម្លាភាពនោះ អង្គភាពអាជីវកម្មអាចវិនិយោគរយៈពេលវែង។
អង្គភាពអាជីវកម្មដែលចូលរួមកិច្ចប្រជុំនេះសុទ្ធតែកំពុងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម ហើយចាត់ទុកទីផ្សារនេះថាជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់បំផុតនៅក្នុងតំបន់។ អង្គភាពអាជីវកម្មជាច្រើនបានបង្កើតខ្សែសង្វាក់ផលិតកម្ម បណ្តាញផ្គត់ផ្គង់ និងប្រព័ន្ធដៃគូរយៈពេលវែងនៅក្នុងប្រទេសវៀតណាម ហើយចាត់ទុកទីផ្សារដែលមានប្រជាជនជាង ១០០ លាននាក់ជាកម្លាំងចលករកំណើនដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រសកលរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយពន្ធបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកធ្វើឱ្យការផលិត និងអាជីវកម្មមានការលំបាកយ៉ាងខ្លាំង ជាពិសេសបញ្ហាពន្ធ។ តំណាងអង្គភាពអាជីវកម្មបានបញ្ជាក់ថា ពួកគេនឹងបន្តពិភាក្សា ស្នើ និងជម្រុញ ដើម្បីឱ្យសំឡេងរបស់អង្គភាពអាជីវកម្មត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកស្តាប់ ដែលជួយកាត់បន្ថយបន្ទុកពន្ធលើទំនិញ និងបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង៕
បកប្រែដោយ Thanh Cong