តាំងពីព្រឹកព្រលឹម បរិយាកាសរីករាយ សាមគ្គីភាព និងមិត្តភាពបានពាសពេញគ្របដណ្តប់ទាំងមូលទៅលើតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai-បាវិត គួរឱ្យរំភើបណាស់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបានបន្តនាំមកនូវលទ្ធផលជាក់ស្តែង និងជាសសរស្តម្ភដ៏សំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។
ក្នុងបរិបទនោះ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ គឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរជួបជុំគ្នា ចែករំលែកបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា ពិភាក្សា និងឯកភាពលើទិសដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការ ដែលបង្កើតជាកម្លាំងចលករមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ គឺជាព្រឹត្តិការណ៍ និងសកម្មភាពការបរទេសការពារជាតិដ៏សំខាន់មួយក្នុងឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមជំនួបប្រាស្រ័យមិត្តភាពនេះ។
កាសែតកងទ័ពប្រជាជននឹងធ្វើបច្ចុប្បន្នភាពសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២៕
បកប្រែដោយ Duy Hoan
Type the code from the image