កងទ័ពការពារព្រំដែនខេត្ត Dong Thap ជួបពិភាក្សាជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅស្ថានីយត្រួតពិនិត្យអន្តរវិស័យច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ឃុំ Tan Ho Co ខេត្ត Dong Thap ប្រទេសវៀតណាម បានប្រព្រឹត្តទៅកិច្ចពិភាក្សាស្តីពីការវាយតម្លៃលទ្ធផលនៃការងារសម្របសម្រួលក្នុងត្រីមាសទី២ និងទីបី និងកំណត់ទិសដៅសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ រវាងការិយាល័យជំនាញនៃកងទ័ពការពារព្រំដែនខេត្ត Dong Thap និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
យោងតាមការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី១០ ខែតុលា ភាគីទាំងពីរបានផ្លាស់ប្តូរស្ថានភាពចំនួន ២៥ លើក ដែលភាគច្រើនទាក់ទងនឹងស្ថានភាពនៅតាមព្រំដែន។
    |
 |
|
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងកិច្ចពិភាក្សា (រូបថត៖ nhandan.vn) |
ភាគីទាំងពីរបានសម្របសម្រួលដោះស្រាយករណីចំនួន២ និងមនុស្សចំនួន ៣៩ នាក់ ដែលភាគច្រើនទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ការចូល-ចេញខុសច្បាប់ និងការដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។
ភាគីទាំងពីរបានឃោសនាដល់ប្រជាជនចំនួន ១២០០ នាក់ ដោយហេតុនេះបង្កើនការយល់ដឹងរបស់ប្រជាជន កែលម្អការអនុវត្តច្បាប់របស់ប្រទេសនីមួយៗ រួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លើសពីនេះ ភាគីទាំងពីរតែងតែរៀបចំកិច្ចពិភាក្សាជាប្រចាំ និងរៀបចំគណៈប្រតិភូដើម្បីទៅបំពេញទស្សនកិច្ច និងអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្ស និងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនក្នុងការធ្វើដំណើរទៅមកដើម្បីធ្វើអាជីវកម្ម ទៅសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ពិនិត្យ និងព្យាបាលសុខភាពជាដើម៕
បកប្រែដោយ Huyen Trang