គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខា នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ដាំដើមឈើមិត្តភាព និងទស្សនាការល្បាតរួមគ្នារបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ដាំដើមឈើមិត្តភាព និងទស្សនាការល្បាតរួមគ្នារបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរគឺជាចំណុចភ្លឺ រួមចំណែកយ៉ាងសកម្មក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ កងកម្លាំងការពារព្រំដែនវៀតណាមជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា បានបង្កើតទំនាក់ទំនងជិតស្និទ្ធ សមគ្គីភាព សម្របសម្រួលបានល្អក្នុងការអនុវត្តកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន។ សម្របសម្រួលយាមល្បាតរួមគ្នាជាប្រចាំ ផ្លាស់ប្តូរព័ត៌មានភ្លាមៗ ទប់ស្កាត់សកម្មភាពចេញចូលព្រំដែនខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនក្នុងការធ្វើដំណើរ និងធ្វើអាជីវកម្ម អភិវឌ្ឍផលិតកម្ម និងធ្វើឱ្យជីវភាពរស់មានស្ថិរភាព... ជាពិសេស កងកម្លាំងការពារព្រំដែននៃ ប្រទេសទាំងពីរមានសកម្មភាពជាក់ស្តែងជាច្រើន និងគំរូសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ដូចជាការចងសម្ព័ន្ធមេត្រីភាពតាមប៉ុស្តិ៍នានាវាងកងកម្លាំងការពារព្រំដែនវៀតណាម និងកងកម្លាំងការពារព្រំដែននៃភាគីកម្ពុជា ចងសម្ព័ន្ធមេត្រីភាពក្រុមលំនៅដ្ឋាននៅសងខាងព្រំដែន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរទស្សនាការល្បាតរួមគ្នារវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន ជាពិសេសគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន  និងប្រជាជននៅតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនោះ ស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម តាមបណ្តោយព្រំដែនទាំងមូលរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនេះមានស្ថិរភាព។ ព្រំដែន និងបង្គោលព្រំដែនត្រូវបានគ្រប់គ្រងការពារយ៉ាងល្អ ដែលរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាព កសាងតំបន់ព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លើកទឹកចិត្ត និងប្រគល់អំណោយដល់កងកម្លាំងដែលចូលរួមក្នុងការល្បាតរួមគ្នា

បកប្រែដោយ Thanh Cong