ថ្នាក់ដឹកនាំយោធភូមិភាគទី៣ និងខេត្តកំពង់ស្ពឺ ទៅបំពេញទស្សនកិច្ច និងលើកទឹកចិត្តក្រុម K93 ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា លោកឧត្ដមសេនីយ៍ត្រី ឈុំ វិសាល មេបញ្ជាការរងយោធភូមិភាគទី៣ ប្រធានគណៈកម្មការជំនាញយោធភូមិភាគទី៣ (កងយោធពលខេមរភូមិន្ទ) និងលោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ អនុប្រធានគណៈកម្មការជំនាញខេត្តកំពង់ស្ពឺ បានទៅបំពេញទស្សនកិច្ច និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K93 (ការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្ត An Giang វៀតណាម) ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។