លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលរួមក្នុងព្រឹត្តិការណ៍

នៅក្នុងព្រឹត្តិការណ៍នេះ លោក Iain Frew ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម បានសម្តែងនូវការរីករាយ នៅពេលដែលប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅចុងខែតុលា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងជឿជាក់ថា អង់គ្លេស និងវៀតណាមនឹងបន្តលើកកម្ពស់សមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន ឆ្ពោះទៅរកសន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។

លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសមួយដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើការអភិវឌ្ឍអរិយធម៌មនុស្សជាតិក្នុង សតវត្សជាច្រើនកន្លងមក។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រ Charles III តម្លៃដ៏ថ្លៃថ្នូនៃមនុស្សជាតិ និងស្មារតីនៃការបម្រើសហគមន៍កំពុងត្រូវបានបន្ត និងលើកកម្ពស់យ៉ាងខ្លាំងក្លា។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី សង្ឃឹមថាភាគីទាំងពីរនឹងសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីកសាងផែនការសកម្មភាពមួយ ដើម្បីអនុវត្តខ្លឹមសារនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយនាំកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang