គណៈប្រតិភូវៀតណាមដឹកនាំដោយលោក​នាយឧត្តមសេនីយ៍ Phan Van Giang  សមាជិកការិយាល័យនយោបាយ អនុលេខា នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

leftcenterrightdel
 

leftcenterrightdel
សិស្សានុសិស្សនៃសាលាបឋមសិក្សា Ben Cau ទទួល​ស្វាគមន៍រដ្ឋមន្ត្រីទាំងពីរ

សាលាបឋមសិក្សា Ben Cau ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដែលដំបូងឡើយមានឈ្មោះថាសាលាបឋមសិក្សា Loi Thuan A ហើយនៅឆ្នាំ ២០០១ មានឈ្មោះថាសាលាបឋមសិក្សាទីរួមស្រុក Ben Cau។ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីបង្រួមអាជ្ញាធរមូលដ្ឋានពីរកម្រិត សាលានេះត្រូវបានដាក់ឈ្មោះថាសាលាបឋមសិក្សា Ben Cau។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមពិធីសម្ពោធអគារសម្រាកសិក្សារបស់កុមារនៅសាលាបឋមសិក្សា Ben Cau

 

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរ និងប្រតិភូនៃប្រទេសទាំងពីរកាត់ខ្សែបូរសម្ពោធអគារសម្រាកសិក្សារបស់កុមារនៅសាលាបឋមសិក្សា Ben Cau

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ប្រគល់អំណោយជូនសាលាបឋមសិក្សា Ben Cau

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា Ben Cau

ថ្លែងនៅទីនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងកម្ពុជា និងវៀតណាមនិយាយរួម ក៏ដូចជាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ស្ថាប័ន អង្គការមហាជន និងការគាំទ្រពីក្រសួងការពារប្រទេសវៀតណាមនោះ គុណភាពនៃសកម្មភាពបង្រៀន និងរៀន នៅសាលាបឋមសិក្សា Ben Cau ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយរក្សាបានចំនួនសិស្សយ៉ាងច្រើនដែលមានគុណភាពខ្ពស់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍសមត្ថភាពទូលំទូលាយអំពីចំណេះដឹង និងជំនាញផ្សេងៗទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍការអប់រំក្នុងស្រុក។

leftcenterrightdel
 

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរទៅទស្សនាថ្នាក់រៀនរបស់សាលា

leftcenterrightdel
ការសម្តែងសិល្បៈនៅសាលាបឋមសិក្សា Ben Cau

កាសែតកងទ័ពប្រជាជននឹងបន្តធ្វើបច្ចុប្បន្នភាពសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ៕

បកប្រែដោយ Duy Hoan