លោកឧត្តមសេនីយ៍ទោ Vu Trung Kien ចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២
កប.អនឡាញ - នារសៀលថ្ងៃទី១១ ខែវិច្ឆិកា នៅខេត្ត Tay Ninh លោកឧត្តមសេនីយ៍ទោ Vu Trung Kien មេបញ្ជាការកងទ័ពការពារព្រំដែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តាប់របាយការណ៍របស់ស្ថាប័នមានសមត្ថកិច្ចនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ស្តីពីលទ្ធផលនៃការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២។
    |
 |
|
លោកឧត្តមសេនីយ៍ទោ Vu Trung Kien ថ្លែងក្នុងកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Tran Nam Trung នាយរងសេនាធិការនៃកងទ័ពការពារព្រំដែន ឲ្យដឹងថា ខ្លឹមសារដែលដឹកនាំដោយកងទ័ពការពារព្រំដែនត្រូវបានហ្វឹកហ្វឺន រួមមានការស្វាគមន៍ ជូនដំណើរគណៈប្រតិភូ ពិធីគោរព លាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព ការល្បាតរួមគ្នា ពិធីសម្ពោធសាលា និងរាល់សកម្មភាពចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការ។
លើសពីនេះ សកម្មភាពសុខុមាលភាពសង្គមក៏សម្រេចបានលទ្ធផលជាច្រើនផងដែរ រួមទាំងការប្រគល់គោពូជចំនួន ២០ ក្បាលដល់គ្រួសារក្រីក្រនៅសង្ខាងព្រំដែន និងការសម្របសម្រួលជាមួយនាយកដ្ឋានវេជ្ជសាស្ត្រយោធារៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលដល់ប្រជាជនជាង ២០០០ នាក់។ ជាមួយគ្នានេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា រៀបចំសកម្មភាពដែលមានអត្ថន័យជាច្រើន ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Vu Trung Kien បានបញ្ជាក់ពីអត្ថន័យនិងសារៈសំខាន់នៃជំនួបប្រាស្រ័យលើកនេះ ព្រមទាំងលោកកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពដែលចូលរួមបម្រើកម្មវិធីលើកនេះ។
លោកឧត្តមសេនីយ៍ទោ Vu Trung Kien បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន បណ្ដុំសំណងនិងសកម្មភាពហ្វឹកហ្វឺនសម្រាប់បម្រើកម្មវិធីជួបប្រាស្រ័យមិត្ដភាពបានធានានូវគុណភាព និងវឌ្ឍនភាពតាមផែនការដែលបានកំណត់។ កងកម្លាំងពាក់ព័ន្ធត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឱ្យកម្មវិធីជួប ប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាទទួលបានជោគជ័យ ៕
បកប្រែដោយ Pham Diep