លោក Trinh Van Quyet ជួបពិភាក្សាជាមួយប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន
កប.អនឡាញ - នាថ្ងៃទី១៣ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Trinh Van Quyet លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្ស បានជួបពិភាក្សាជាមួយលោក Li Shulei សមាជិកការិយាល័យនយោបាយ លេខានៃគណៈលេខា ប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន កំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង។
    |
 |
|
លោក Trinh Van Quyet និងលោក Li Shulei |
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់ និងការអនុវត្តការយល់ដឹងរួមរវាងអគ្គលេខាបក្សទាំងពីរ លោក Trinh Van Quyet និងលោក Li Shulei បានឯកភាពគ្នាលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវ និងទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងបណ្តាញបក្សសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មី ព្រមទាំងពង្រឹងការចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវទ្រឹស្តី និងការកសាងបក្ស។ ភាគីទាំងពីរបានផ្លាស់ប្តូរទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរមិត្តភាពរវាងគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន។
ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចសហប្រតិបត្តិការជាប្រចាំ ដោយផ្តោតលើការបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងមនោគមវិជ្ជា; ជំរុញការផ្សព្វផ្សាយអំពីចំណងមិត្តភាពប្រពៃណី និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូររវាងអង្គការមហាជន ជាពិសេសយុវជនជំនាន់ក្រោយ ពង្រឹងមូលដ្ឋានគ្រឹះសង្គមយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរឯកភាពគ្នារក្សាសន្តិភាព ស្ថិរភាព ការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែប្រសើរឡើង ធានាការអនុលោមតាមការយល់ដឹងរួមជាន់ខ្ពស់ និងច្បាប់អន្តរជាតិ៕
បកប្រែដោយ Huyen Trang