គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍  Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរ និងគណៈប្រតិភូនៃប្រទេសទាំងពីរអញ្ជើញចូលរួមពិធី

សាលាបឋមសិក្សា សាំងសុវណ្ណ បានសាងសង់ថ្មីលើផ្ទៃដី ៣០០០០ ម៉ែត្រការ៉េ ដែលជាគម្រោងមិត្តភាពផ្តល់ជំនួយទាំងស្រុងដោយក្រសួងការពារប្រទេសវៀតណាម។ សាលារួមមានអគារចំនួន ៧។ លើសពីនេះ បរិវេណសាលាមានទីលានបាល់ទាត់ ទីលានបាល់ទះ និងទីលានកីឡា។ សាលាអាចទទួលសិស្សជាង ៤០០ នាក់មកសិក្សា។ តំបន់សាងសង់សាលារៀននេះគឺជាកន្លែងមួយដែលមានប្រពៃណីបដិវត្តន៍ ដែលមានស្លាកស្នាមប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ Phan Van Giang  បានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាសាលារៀនថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរចំពោះបុព្វហេតុអប់រំ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ដែលជាម្ចាស់អនាគតនៃប្រទេស។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា
leftcenterrightdel
 

leftcenterrightdel
ប្រតិភូចូលរួមពិធី
leftcenterrightdel
សិស្សានុសិស្សនៃសាលាបឋមសិក្សាសាំងសុវណ្ណចូលរួមពិធី

យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang ក្នុងប្រវត្តិសាស្ត្រ កងទ័ព និងប្រជាជនវៀតណាម និងកម្ពុជាតែងតែប្រកៀកស្មានឹងគ្នា រួមគ្នាជម្នះបញ្ហាប្រឈមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ផ្តួលរំលំរបបប្រល័យពូជសាសន៍ នាំមកនូវឯករាជ្យភាព សេរីភាព និងសុភមង្គលដល់ប្រជាជននៃប្រទេសនីមួយៗ។ សព្វថ្ងៃនេះ ប្រទេសទាំងពីរបន្តថែរក្សាទំនាក់ទំនងនោះតាមរយៈសកម្មភាពជាក់ស្តែង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang  ប្រគល់ជូនជានិមិត្តរូបនូវគម្រោងមិត្តភាព សាលាបឋមសិក្សាសាំងសុវណ្ណជូនសាលា
leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាសាំងសុវណ្ណ

* នៅព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូនៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង មានមុខងារ និងភារកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ធានាការពារជាតិ និងសន្តិសុខ ជួយសង្គ្រោះ ចលនាមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ត្រួតពលកងកិត្តិយសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជាមួយថ្នាក់ដឹក​នាំ​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរស្តាប់ការណែនាំអំពីសកម្មភាពរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង

បកប្រែដោយ Duy Hoan