នេះជាលើកដំបូងដែលទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលត្រូវបានរៀបចំឡើងនៅក្នុងសហគមន៍អាណិកជនវៀតណាមនៅឯបរទេស ដោយមានគោលបំណងបង្កើនការផ្លាស់ប្តូរ ការតភ្ជាប់ ការជួបជុំ និងលើកកម្ពស់កម្លាំងនៃប្លុកមហាសាមគ្គីជាតិនៅក្នុងសម័យកាលថ្មី។

leftcenterrightdel
ប្រជាជនវៀតណាមជាង ១,០០០ នាក់នៅប្រទេសជប៉ុន ប្រមូលផ្តុំគ្នា និងបង្កើតជាទង់ជាតិ (រូបថត៖ vov.vn)

លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងវប្បធម៌របស់វៀតណាមដល់មិត្តភក្តិជប៉ុន ផ្លាស់ប្តូរវប្បធម៌ កីឡា និងផ្សព្វផ្សាយអត្តសញ្ញាណវៀតណាមនៅប្រទេសជប៉ុន រួមចំណែកដល់ការកសាងសហគមន៍សាមគ្គីភាព សមាហរណកម្ម អភិវឌ្ឍន៍ និងឆ្ពោះទៅរកមាតុភូមិ និងប្រទេស។

ចំណុចលេចធ្លោនៃទិវាបុណ្យនេះគឺពេលដែលប្រជាជនវៀតណាមជាង ១,០០០ នាក់បានបង្កើតជាទង់ជាតិពណ៌ក្រហមផ្កាយពណ៌លឿង ដែលមានផែនចំនួន ១៥ តំណាងឱ្យសមាសភាពសហគមន៍ចំនួន១៤ ដែលក៏ជាដំណើររយៈពេល ១៥ ឆ្នាំរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ផងដែរ។

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះ ក៏បានប្រប្រឹត្តទៅការប្រកួតកីឡា ដែលទាក់ទាញប្រជាជនវៀតណាមយ៉ាងច្រើនកុះករចូលរួម៕

បកប្រែដោយ Huyen Trang