នាថ្ងៃទី ៧ ខែវិច្ឆិកា នៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ Yen Tu (ខេត្ត Quang Ninh) ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh និងស្ថានបេសសកម្មអចិន្ត្រៃយ៍សហភាពអឺរ៉ុបនៅទីក្រុងហាណូយ ដើម្បីរៀបចំទិវាវៀតណាម - សហភាពអឺរ៉ុប ដោយមានប្រធានបទ៖ "វៀតណាម - សហភាពអឺរ៉ុប៖ ស្ពានវប្បធម៌សម្រាប់អនាគតប្រកបដោយចីរភាព"។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទទិវាវៀតណាម - សហភាពអឺរ៉ុប នៅ Yen Tu (ខេត្ត Quang Ninh) (រូបថត៖ nhandan.vn)

ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយទាំងនយោបាយ ការទូតរហូត ទាំងពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ - សមិទ្ធផលដែលបានកសាងឡើងដោយផ្អែកលើទំនុកចិត្ត ការគោរព និងការរួបរួមគ្នា។

ថ្លែងនៅក្នុងសន្និសីទនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមថា នាពេលខាងមុខ សហភាពអឺរ៉ុប ក៏ដូចជាប្រទេសជាសមាជិករបស់ខ្លួន នឹងបន្តគាំទ្រ និងរួមដំណើរជាមួយប្រទេសវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ជាពិសេសក្នុងការលើកកម្ពស់តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍ថ្ងៃនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Quang Ninh និងតំបន់នានានៃប្រទេសវៀតណាម ជាមួយស្ថានទូតនៃប្រទេសសហភាពអឺរ៉ុបនៅទីក្រុងហាណូយ ដោយរួមចំណែកដល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលកំពុងឆ្ពោះទៅរកកម្ពស់ថ្មីមួយទៀត»។

ក្នុងឱកាសចូលរួមព្រឹត្តិការណ៍នេះ លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប កំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ហើយភាគីទាំងពីរកំពុងសហការគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan