ភាពយន្ដវៀតណាមភ្លឺចែងចាំងនៅទីក្រុងប៉ារីសប្រទេសបារាំង
កប.អនឡាញ - ស្នាដៃដែលបានជ្រើសរើសទាំងអស់សុទ្ធតែជាខ្សែភាពយន្តធ្លាប់ឈ្នះពានរង្វាន់ ឬ ទទួលបានការចាប់អារម្មនៅមហោស្របភាពយន្តអន្តរជាតិ។
ជាលើកដំបូង ព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយស្តីពីភាពយន្ដវៀតណាមក្រោមចំណងជើង "ភាពយន្ដវៀតណាម - ដំណើរនៃពន្លឺ" (Vietnam Cinéma - Itinéraire de Lumière) នឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែធ្នូ នៅរោងកុនដ៏ល្បីល្បាញ Le Grand Rex នៅទីក្រុងប៉ារីស ប្រទេសបារាំង។
    |
 |
|
ទីដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ VOV) |
សប្តាហ៍ភាពយន្តគឺជាគំនិតផ្តួចផ្តើមដំបូងគេក្នុងកម្មវិធីផ្សព្វផ្សាយវប្បធម៌ "វៀតណាម - La Symphonie de l'Amour" (វៀតណាម - មហោរីសេចក្តីស្នេហា) ហើយត្រូវបានរៀបចំឡើងដោយអង្គការវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាមសកល (AVSE Global) និងសមាគមជំរុញនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមក្រោមការជួយគាំទ្រពីស្ថានទូតវៀតណាមប្រចាំប្រទេសបារាំង។
លោក Nguyen Duc Khuong ប្រធាន AVSE Global បានចែករំលែកថា៖ "យើងជ្រើសរើសភាពយន្តដែលបង្ហាញរូបភាពនៃប្រទេសវៀតណាមដ៏ស្វាហាប់ និងមនុស្សធម៌ ព្រមទាំងមោទនភាពជាតិដល់ទស្សនិកជនអន្តរជាតិ។ នៅក្នុងដំណើរការនោះ យើងបានធ្វើឲ្យវិស័យភាពយន្តរីកចម្រើន និងសម្រេចបានសមិទ្ធផលដ៏ធំធេង ជាមួយនឹងភាពយន្តដែលឈ្នះពានរង្វាន់ជាច្រើន។ យើងចង់ឱ្យទស្សនិកជនអន្តរជាតិយល់ឃើញបន្ថែមទៀតនូវប្រទេសវៀតណាមដ៏ស្វាហាប់ ស្រឡាញ់សន្តិភាព និងធ្វើសមាហរណកម្មជាមួយពិភពលោកក្នុងវិស័យវប្បធម៌ និងសិល្បៈ"។
លោក Flavyen Dupont អ្នកដឹកនាំរឿងជនជាតិបារាំង ឲ្យដឹងថា៖ "ខ្ញុំគិតថា ភាពយន្តវៀតណាមគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ អត្ថប្រយោជន៍ដ៏ធំបំផុតនៃមហោស្របភាពយន្តដូចនេះ គឺវានឹងជួយសាធារណជនស្វែងយល់ពីភាពយន្តនេះកាន់តែច្រើន"។
ស្នាដៃចំនួន ១៧ (រួមទាំងភាពយន្តប្រវែង ឯកសារ និងភាពយន្តខ្លី) ដែលត្រូវបានចាក់បញ្ចាំង នឹងនាំមកនូវរូបភាពទូទៅនៃការអភិវឌ្ឍភាព យន្ដវៀតណាម ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០២៥។ ស្នាដៃដែលបានជ្រើសរើសសុទ្ធតែជាខ្សែភាពយន្តដែលបានឈ្នះពានរង្វាន់ ឬ ទទួលបានការចាប់អារម្មណ៍នៅក្នុងមហោស្របភាពយន្តអន្តរជាតិដូចជា៖ មហោស្រពភាពយន្ត Cannes, Busan, Berlin, Nantes, Hawaii ក៏ដូចជាក្នុងពានរង្វាន់ធំៗក្នុងស្រុកផងដែរ៕
បកប្រែដោយ Pham Diep