ព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយប៉ុលិលសមុទ្រកូរ៉េខាងត្បូង (KCG) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារទាំងក្នុង និងក្រៅប្រទេសកូរ៉េ ខាងត្បូង ដើម្បីឆ្លើយតប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការរត់ពន្ធ ការអន្តោប្រវេសន៍ខុសច្បាប់ និងការលេចធ្លាយបច្ចេកវិទ្យាឧស្សាហកម្ម។ ចូលរួមសន្និសីទនេះ មានតំណាងពីទីភ្នាក់ងារកូរ៉េខាងត្បូងចំនួន ១០ និងទីភ្នាក់ងារអន្តរជាតិចំនួន ១០ រួមទាំងការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) កងកម្លាំងឆ្មាំសមុទ្រអាមេរិក (USCG) ទីភ្នាក់ងារសន្តិសុខសមុទ្រជប៉ុន និងកងឆ្មាំសមុទ្រហ្វីលីពីន និងថៃ។
សន្និសីទនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបី រួមមាន៖ ការរត់ពន្ធ និងអន្តោប្រវេសន៍ខុសច្បាប់នៅសមុទ្រ; ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនតាមសមុទ្រ; ការទប់ស្កាត់ការលេចធ្លាយបច្ចេកវិទ្យាឧស្សាហកម្មសមុទ្រ។ ភាគីនានាបានចែករំលែកបទពិសោធន៍ ករណីជាគំរូ និងពិភាក្សាអំពីវិធានការសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបរួមគ្នា៕
តាម vovworld.vn
Type the code from the image