ដោយសំឡេងគាំទ្រចំនួន ២២២ និងសំឡេងប្រឆាំងចំនួន ២០៩ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តលើកញ្ចប់ថវិកានេះ ដោយមានការគាំទ្រពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យក៏ដោយ។ មុននោះ ព្រឹទ្ធសភាបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ហើយសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងចុះហត្ថលេខានិងចេញផ្សាយនាថ្ងៃដដែលនោះ ដោយបញ្ចប់ការបិទសកម្មភាពរដ្ឋាភិបាលមួយផ្នែករយៈពេល ៤៣ ថ្ងៃជាផ្លូវការ។

leftcenterrightdel
អគារកាពីតូលសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៩ ខែមិថុនា (រូបថត៖ REUTERS)

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់មូលនិធិដល់ក្រសួងការពារជាតិ ក្រសួងកសិកម្ម ទីភ្នាក់ងារកិច្ចការអតីតទាហាន និងរដ្ឋសភា រហូតដល់សរទរដូវឆ្នាំក្រោយ ខណៈដែលទីភ្នាក់ងារនៅសល់នឹងត្រូវបានផ្តល់មូលនិធិរហូតដល់ចុងខែមករា ឆ្នាំ២០២៦។ បុគ្គលិកសហរដ្ឋប្រហែល ៦៧០.០០០ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារជាបណ្តោះអាសន្ន អាចវិលត្រឡប់ទៅធ្វើការវិញ ហើយបុគ្គលិកចំនួនស្មើគ្នាដែលត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់បៀវត្ស រួមទាំងបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងមន្ត្រីសន្តិសុខនៅអាកាសយានដ្ឋានជាង ៦០.០០០នាក់ នឹងទទួលបានបងប្រាក់បៀវត្សយ៉ាងពេញលេញ៕

តាម vovworld.vn