ព្រឹត្តិការណ៍នេះបានបញ្ចប់ដំណើររយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា) ដែលពោរពេញទៅដោយពណ៌វប្បធម៌ ដែលរួមចំណែកដល់ការលើកតម្កើងសម្រស់នៃអាវផាយវៀតណាមក្នុងជីវិតសម័យទំនើប និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ - រដ្ឋធានីនៃវប្បធម៌ និងភាពច្នៃប្រឌិតដល់មិត្តភក្តិជាតិ និងអន្តរជាតិ។

leftcenterrightdel
ការប្រមូលផ្ដុំអាវផាយត្រូវបានសម្តែងជាមួយនឹងរូបភាពនិមិត្តរូបដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃនៃភូមិសិប្បកម្មប្រពៃណី (រូបថត៖ vov.vn)

ពិធីបុណ្យអាវផាយ និងទេសចរណ៍ទីក្រុងហាណូយ គឺជាសកម្មភាពវប្បធម៌-ទេសចរណ៍ប្រចាំឆ្នាំដែលរៀបចំដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយ ដែលជាផ្នែកមួយនៃពិធីបុណ្យ Thang Long - ហាណូយ។ នៅឆ្នាំនេះ ពិធីបុណ្យនេះបានប្រមូលផ្តុំស្តង់អ្នករចនាម៉ូដ ម៉ាកសម្លៀកបំពាក់ ភូមិសិប្បកម្មប្រពៃណី និងសាលាបណ្តុះបណ្តាលសិល្បៈរចនាជិត ៨០ ស្តង់។ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ឱ្យមកទស្សនា ថតរូប និងធ្វើអន្តរកម្មនៅក្នុងកន្លែងតាំងពិព័រណ៍រូបថត៕

បកប្រែដោយ Huyen Trang