ធុរកិច្ចវៀតណាម និងចិនចុះហត្ថលេខាលើកិច្ចសន្យាជាច្រើននៅខេត្ត Lao Cai
កប.អនឡាញ - កិច្ចសន្យាសេដ្ឋកិច្ច និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម និងចិន ចំនួន ១៦ ដែលមានតម្លៃសរុប ៣៣០ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខានៅក្នុងសន្និសីទអំពីការណែនាំគោលនយោបាយស្ដីពីនាំចេញ-នាំចូល រួមផ្សំជាមួយការផ្លាស់ប្តូរពាណិជ្ជកម្មរវាងធុរកិច្ចវៀតណាម និងចិន បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិន នៅខេត្ត Lao Cai វៀតណាម។