វៀតណាមចូលរួមសម្ព័ន្ធ ACF ជម្រុញការផ្លាស់ប្តូរកសិកម្មប្រកបដោយចីរភាព
កប.អនឡាញ - វៀតណាមចូលរួមជាមួយសម្ព័ន្ធ ACF នៅឯ COP30 ដោយពង្រីកឱកាសសម្រាប់ការផ្លាស់ប្តូរ ការកៀរគរធនធាន និងការចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បឿងអាហារប្រកបដោយចីរភាព។
នៅក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ៣០ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅថ្ងៃទី ១៨ ខែវិច្ឆិកា វៀតណាមបានក្លាយជាសមាជិកផ្លូវការនៃ "សម្ព័ន្ធប្រទេសត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ" (ACF)។
    |
 |
|
ក្រុមការងារនៃក្រសួងកសិកម្ម និងបរិស្ថាននៅឯ COP30 (រូបថត៖ ICD) |
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសម្ព័ន្ធនេះ លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានមានប្រសាសន៍ថា ការចូលរួមសម្ព័ន្ធ ACF ជួយលើកកម្ពស់ការច្នៃប្រឌិត ការកៀរគរការគាំទ្របច្ចេកទេស និងធនធានហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម និងបង្កើតឱកាសសម្រាប់វៀតណាមក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន និងរៀនសូត្រពីសមាជិកដទៃទៀតក្នុងដំណើរការនៃការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម និងស្បឿងអាហារ។
គោលការណ៍សំខាន់ៗនៃសម្ព័ន្ធភាពនេះ គឺដើម្បីធានាថាការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដូចជា៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សមធម៌ និងជីវភាពរស់នៅ ការសម្របខ្លួន និងភាពធន់ ការកាត់បន្ថយការបំភាយឧស្ម័ន ក៏ដូចជាការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវៈចម្រុះ ដើម្បីផលប្រយោជន៍របស់មនុស្ស និងភពផែនដី...
បកប្រែដោយ Duy Hoan