នៅក្នុងកិច្ចប្រជុំទាំងនោះ បញ្ជាការដ្ឋានយោធាខេត្ត Son La និងបញ្ជាការយោធាខេត្ត Oudomxay និង Luang Prabang នៃប្រទេសឡាវ បានឯកភាពគ្នាវាយតម្លៃលទ្ធផលនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០២៥។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Son La ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាខេត្ត Oudomxay 

នៅពេលខាងមុខ បញ្ជាការដ្ឋានយោធាខេត្ត Son La និងបញ្ជាការយោធាខេត្ត Oudomxay និង Luang Prabang នៃប្រទេសឡាវ បានប្តេជ្ញាបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កម្មាភិបាល យុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនអំពីចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវនិយាយរួម និងរវាងខេត្ត Son La និង ខេត្ត Oudomxay និង Luang Prabang នៃប្រទេសឡាវ និយាយដោយឡែក។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Son La បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាខេត្ត  Luang Prabang

ក្នុងពេលជាមួយគ្នានេះ ត្រូវផ្លាស់ប្តូរព័ត៌មានជាប្រចាំ ក្តាប់ជាប់ស្ថានភាព និងរួបរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញនៃសន្តិសុខនយោបាយ និងសង្គមនៅតំបន់ព្រំដែន។ ផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យគោរពតាមបទប្បញ្ញត្តិព្រំដែន រក្សាកិច្ចប្រជុំជាប្រចាំ និងប្តូរវេនគ្នានៅកម្រិតបញ្ជាការដ្ឋានយោធាខេត្តនៅឆ្នាំ ២០២៦ ដើម្បីរួមចំណែកដល់ការកសាងព្រំដែនវៀតណាម-ឡាវដែលមានស្ថិរភាព និងអភិវឌ្ឍយ៉ាងទូលំទូលាយ។

នៅក្នុងកិច្ចប្រជុំនានា បញ្ជាការដ្ឋានយោធាខេត្ត Son La បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាខេត្ត Oudomxay និង ខេត្ត Luang Prabang នៃប្រទេសឡាវ ក្នុងឆ្នាំ ២០២៦។

បកប្រែដោយ Thanh Cong