លោកស្រីវរសេនីយ៍ឯក Nguyen Thi Thu Hien បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ វៀតណាមបានប្រកាសជាផ្លូវការនូវកម្មវិធីសកម្មភាពជាតិលើកដំបូងស្តីពីស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់ដំណាក់កាល ២០២៤-២០៣០ ដែលជារបត់ប្រវត្តិសាស្ត្រមួយក្នុងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទាក់ទងនឹងការអនុវត្តកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅក្នុងក្រសួងការពារប្រទេស ចាប់តាំងពីខែមករា ឆ្នាំ២០១៨ វៀតណាមបានចាត់បញ្ជូននាយទាហាននារីដំបូង ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមជានាយទាហានសេនាធិការនៅស្ថានបេសកកម្មស៊ូដង់ខាងត្បូង។ រហូតមកដល់បច្ចុប្បន្ន នាយទាហាននារីមានចំនួនប្រហែល ១៦% នៃចំនួននាយទាហានវៀតណាមសរុបដែលចូលរួមក្នុងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាបំពេញល្អភារកិច្ច បន្ទាប់ពីបញ្ចប់អាណត្តិរបស់ខ្លួន។ នាយទាហាននារីវៀតណាមមួយចំនួនបានចូលរួមដោយផ្ទាល់ក្នុងការសម្របសម្រួលប្រតិបត្តិការសង្គ្រោះ និងស្វែងរក និងជួយសង្គ្រោះអន្តរជាតិ ដូចជាការជំនះផលវិបាកនៃការរញ្ជួយដីនៅប្រទេសទួរគីក្នុងឆ្នាំ ២០២៣ និងនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៥...

លោកស្រីវរសេនីយ៍ឯក Karen Such បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាមក្នុងវិស័យស្ត្រី សន្តិភាព និងសន្តិសុខ។ លោកស្រីវរសេនីយ៍ឯក Karen Such បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយគាំទ្រវៀតណាមក្នុងវិស័យស្ត្រី សន្តិភាព និងសន្តិសុខ៕

បកប្រែដោយ Thuy Anh