លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុប្រធានក្រុមការងារអន្តរវិស័យ អនុប្រធានគណៈកម្មាធិការដឹកនាំស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងពិធីបើក។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកលំហាត់សម VINBAX ២០២៥

មានប្រសាសន៍នៅក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាក់ថាវៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណី មិត្តភាព ការជឿទុកចិត្ត និងស្និទ្ធស្នាលយូរអង្វែង។ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែកត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ លំហាត់សមប្រចាំឆ្នាំ VINBAX បង្ហាញពីការអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ ជាពិសេសនៅពេលដែលឥណ្ឌាគឺជាដៃគូអន្តរជាតិតែមួយគត់មកទល់បច្ចុប្បន្នជាមួយវៀតណាមរៀបចំលំហាត់សមប្រចាំឆ្នាំស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទស្សនាទីលានហ្វឹកហាត់ និងតំបន់ដែលកងកម្លាំងត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងលំហាត់សមយុទ្ធ

បន្ទាប់ពីជោគជ័យនៃ VINBAX ២០២៤ នៅប្រទេសឥណ្ឌា VINBAX ២០២៥ គឺជាលំហាត់សមយុទ្ធទ្វេភាគីលើកទី ៤ ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលមានសារៈសំខាន់ និងជាក់ស្តែង រួមចំណែកដល់ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិដ៏ល្អរវាងវៀតណាម និងឥណ្ឌា ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Rajesh Kumar Singh លេខាធិការការពារជាតិឥណ្ឌា បានបញ្ជាក់ថា លំហាត់សមយុទ្ធ VINBAX ២០២៥ គឺជានិមិត្តរូបដ៏រស់រវើកនៃការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌា។ លោកសង្កត់ធ្ងន់ថា VINBAX បានក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ឥណ្ឌា និងវៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លំហាត់សម VINBAX ២០២៥ នៅវៀតណាមបានធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ដោយមានការចូលរួមពីយោធិនជិត ៣០០ នាក់។ ក្រោមប្រធានបទ "ក្រុមវិស្វកម្មសម្របសម្រួលជាមួយសមាជិកពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ" លំហាត់សម VINBAX ២០២៥ មានគោលបំណងបង្កើនសមត្ថភាពវិជ្ជាជីវៈ ការសម្របសម្រួល និងការរៀបចំលំហាត់សមលើទីតាំងភូមិសាស្រ្តជាក់ស្តែងនៃកងកម្លាំងវិស្វកម្ម ពេទ្យយោធា និង ជួយសង្គ្រោះ ដើម្បីត្រៀមដាក់ពង្រាយប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang