នៅទីនេះ គណៈប្រតិភូបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ រួមទាំងសិក្ខាសាលាចំនួន ៣ នៅក្នុងទីក្រុងធំៗចំនួន ២ របស់ប្រទេសអូស្ត្រាលី គឺទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ដោយមានការចូលរួមពីធុរកិច្ចជិត ២៥០ ព្រមទាំងទៅទស្សនា និងធ្វើការនៅរោងចក្រអាហារ ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃទីក្រុង Bradfield ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់អាកាសយានដ្ឋាន ធ្វើការជាមួយខ្សែសង្វាក់ផ្សារទំនើប TDP ដែលផ្គត់ផ្គង់ទំនិញប្រើប្រាស់ គ្រឿងសង្ហារឹម... របស់ប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត។

leftcenterrightdel
ប្រតិភូទស្សនាការតាំងពិព័រណ៍ផលិតផលនៃធុរកិច្ចកងទ័ពនៅប្រទេសអូស្ត្រាលី

ទន្ទឹមនឹងនោះ គណៈប្រតិភូក៏បានជួបធ្វើការជាមួយសមាគមសហគ្រិនវៀតណាមនៅប្រទេសអូស្ត្រាលី (VBAA) ទៅទស្សនានិងតាំងបង្ហាញផលិតផលរបស់ធុរកិច្ចកងទ័ពនៅស្ដង់តាំងបង្ហាញផលិតផលរបស់ VBAA។ សិក្ខាសាលាជម្រុញការវិនិយោគ ការតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចកងទ័ព និងធុរកិច្ចអូស្ត្រាលីក្នុងវិស័យសំណង់ អចលនទ្រព្យ ពាណិជ្ជកម្ម និងសេវាកម្ម។ នៅក្នុងសិក្ខាសាលាទាំងនោះ ធុរកិច្ចកងទ័ពជាច្រើនបានណែនាំដល់ធុរកិច្ចអូស្ត្រាលីអំពីផលិតផលដែលមានប្រៀបខ្លាំងរបស់ខ្លួន និងទិសដៅសម្រាប់ទីផ្សារនាំចេញនាពេលអនាគត។

នៅក្នុងកម្មវិធីលើកនេះ សមាគមធុរកិច្ចកងទ័ពបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៣ ជាមួយសមាគមធុរកិច្ចវៀតណាមនៅទីក្រុងស៊ីដនី សមាគមពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង Liverpool និងសមាគមចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ វៀតណាម-អូស្ត្រាលី៕

បកប្រែដោយ Thuy Anh