នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Nguyen Van Duc បានអបអរសាទរចំពោះសមិទ្ធផលដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ Nguyen Van Duc បានសម្តែងនូវការជឿជាក់ថា ដោយផ្អែកលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងការពារជាតិទាំងពីរ និងអគ្គស្នងការដ្ឋាននយោបាយទាំងពីរ នាយកដ្ឋានឃោសនាអប់រំនៃប្រទេសទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការឃោសនាការ និងការអប់រំអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងប្រពៃណី មិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ ក្នុងស្ថានភាពថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃនាយកដ្ឋានឃោសនាអប់រំ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ហើយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរនិយាយរួម ក៏ដូចជារវាងនាយកដ្ឋានឃោសនាអប់រំទាំងពីរ និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរនិយាយដោយឡែក ឲ្យកាន់តែរឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ដោយទទួលការផ្ទេរសិទ្ធិពីនាយករដ្ឋមន្ត្រីឡាវ លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ និងទីបីរបស់បក្ស និងរដ្ឋឡាវ ជូននាយទាហានវៀតណាម និងអ្នកដែលចូលរួមចំណែករក្សាកេរិ៍្តដំណែលផ្លូវលេខ ៥៥៩ - ផ្លូវហូជីមិញ នៅប្រទេសឡាវ៕

បកប្រែដោយ Thuy Anh