នាវាល្បាតរបស់កងទ័ពជើងទឹកបារាំងបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
កប.អនឡាញ - នាថ្ងៃទី១៤ ខែវិច្ឆិកា នាវាល្បាត Prairial របស់កងទ័ពជើងទឹកបារាំង រួមជាមួយនាយទាហាន ពលទាហាន និងនាវិកចំនួន ៩៣ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ Wallerand Faivre D’Arcier បានចូលចតនៅកំពង់ផែ Tien Sa ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្តាលវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។