អញ្ជើញចូលរួមពិធីមាន លោកឧត្តមសេនីយ៍ត្រី  Tran Van Tho មេបញ្ជាការបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ១ និងថ្នាក់ដឹកនាំ មេបញ្ជាការ នៃស្ថាប័ន និងអង្គភាពនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Van Tho មេបញ្ជាការបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់​លេខ ១ មានប្រសាសន៍នៅក្នុងពិធី

នេះជាលើកទីពីរហើយដែលនាវា CSB លេខ៨០០៤ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ពីមុនមក ក្នុងខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនៅលើនាវា CSB លេខ៨០០៤ បានទៅទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកម្លាំងការពារឆ្នេរសមុទ្រជប៉ុននៅទីក្រុងកូបេ ខេត្តហ៊ីយ៉ូហ្គោ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ១ ប្រគល់ផ្កាលើកទឹកចិត្តគណៈប្រតិភូមុនពេលចាកចេញពីកំពង់ផែ

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Tran Van Tho បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ និងមានអត្ថន័យយ៉ាងខ្លាំង ដែលជាសកម្មភាពសហប្រតិបត្តិការក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងកងកម្លាំងទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៥។

ដំណើរទស្សនកិច្ចនេះក្នុងបំណងពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរ​សមុទ្រជប៉ុន។ អាស្រ័យលើនេះ រួមចំណែកដល់ការលើកកម្ពស់សកម្មភាពផ្លាស់ប្តូរ បង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងកងកម្លាំងទាំងពីរ៕

បកប្រែដោយ Duy Hoan