ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-រុស្ស៊ីឲ្យកាន់តែមានប្រសិទ្ធភាព
កប.អនឡាញ - នៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយលោកឧត្តមសេនីយ៍ទោ Oleg Ivanovich Iskuskov នាយករងមជ្ឈមណ្ឌលជាតិស្ដីពីគ្រប់គ្រងការពារជាតិ អគ្គសេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានសម្តែងនូវការរីករាយដែលបានឃើញលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមកនេះ ជាពិសេសនៅក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការបង្វឹកបង្ហាត់ កិច្ចសហប្រតិបត្តិការរវាងអង្គភាពក្នុងកងទ័ព និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ហើយសហការនិងការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពនៅក្នុងយន្តការ និងវេទិកាពហុភាគីអន្តរជាតិស្ដីពីការការពារជាតិ ជាពិសេសវេទិកាដែលដឹកនាំដោយអាស៊ាន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។
    |
 |
|
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Oleg Ivanovich Iskuskov |
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនានារបស់លោកឧត្តមសេនីយ៍ទោ Oleg Ivanovich Iskuskov ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ដែលរួមចំណែកដល់ការចែករំលែកបទពិសោធន៍ និងបង្កើនការយោគយល់គ្នាទៅវិញទៅមក។ លោកស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាលទ្ធផលនៃការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកបទពិសោធន៍ រួមចំណែកដល់ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។
លោកឧត្តមសេនីយ៍ទោ Oleg Ivanovich Iskuskov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ី និងវៀតណាមត្រូវបានកសាងដោយផ្អែកលើការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកបានសម្តែងនូវការរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យបណ្តុះបណ្តាល ការបង្វឹកបង្ហាត់ ពេទ្យយោធា និងការចូលរួមព្រឹត្តិការណ៍នានាដែលរៀបចំដោយភាគីនីមួយៗ៕
បកប្រែដោយ Thuy Anh