នៅថ្ងៃទី១ ខែវិច្ឆិកា វិទ្យាស្ថានការពារព្រំដែនបានរៀបចំពិធីទទួលយ៉ាងកក់ក្តៅនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្ត Tay Ninh សម្រាប់សិក្ខាកាមកងយោពលខេមរភិមិន្ទចំនួន ១០ នាក់ដែលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីចូលរួមក្នុងវគ្គបំប៉នជំនាញ។

leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Pham Tuan Doi ជូនផ្កាដល់តំណាងវគ្គបំប៉ន (រូបថត៖ bienphong.com.vn)

នៅក្នុងសុន្ទរកថាបើកវគ្គបំប៉នជំនាញ លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Pham Tuan Doi បានស្នើឲ្យការិយាល័យពាក់ព័ន្ធត្រូវតែធានាកន្លែងស្នាក់នៅ សកម្មភាព និងរបបសម្រាប់សិក្ខាកាម និងរក្សាយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិរបស់វិទ្យាស្ថាន ហើយចាំបាច់ត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើកទឹកចិត្តសិក្ខាកាមឲ្យបំពេញភារកិច្ចបំប៉នឲ្យបានល្អ។ ចំពោះសិក្ខាកាម ចាំបាច់ត្រូវមានការតាំងចិត្តខ្ពស់ មានស្មារតីទទួលខុសត្រូវ គោរពតាមបទប្បញ្ញត្តិនៃវគ្គបំប៉ន ខិត្តខំសិក្សាស្រាវជ្រាវ និងទទួលបានចំណេះដឹង ព្រមទាំង បង្កើនការផ្លាស់ប្តូរ ហើយអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចនៅស្ថាប័ន និងអង្គភាពរបស់ខ្លួននាពេលអនាគត៕

បកប្រែដោយ Thanh Cong