leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រធាននាយកដ្ឋានឃោសនាអប់រំ អញ្ជើញជាអធិបតីនៃសន្និសីទសារព័ត៌មាន

យោងតាមលោកវរសេនីយ៍ឯក Dang Thanh Minh អនុប្រធាននាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេស ឲ្យដឹងថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទី២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅខេត្ត Tay Ninh ប្រទេសវៀតណាម និងខេត្តស្វាយរៀង ប្រទេសកម្ពុជា។  គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនេះនឹងមានសកម្មភាពជាច្រើនដែលមានអត្ថន័យដូចជា៖  ពិធីគោរព និងលាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព ហាត់សមពេទ្យយោធារួមគ្នា ពិធីសម្ពោធអគាស្នាក់នៅនៅសាលាបឋមសិក្សានៅខេត្ត Tay Ninh ពិធីចងសម្ព័ន្ធមេត្រីភាពនៃទីប្រជុំជននៅសងខាងព្រំដែន ការយាមល្បាតរួមគ្នារវាងកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសទាំងពីរ ពិធីបើកការដ្ឋានសាងសង់គម្រោងមិត្តភាពសាលាបឋមសិក្សានៅខេត្តស្វាយរៀង កិច្ចប្រជុំពិភាក្សាការងារ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ...

leftcenterrightdel
លោកវរសេនីយ៍ឯក Dang Thanh Minh មានប្រសាសន៍នៅក្នុងសន្និសិទ្ធសារព័ត៌មាន

មុនពេលប្រព្រឹត្តទៅជំនួបប្រាស្រ័យមិត្តភាពនេះ ក៏មានជំនួបប្រាស្រ័យមិត្តភាពររវាងនាយទាហានវ័យក្មេងព្រំដែននៃប្រទេសវៀតណាម និងកម្ពុជាផងដែរ។ កងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរក៏បានសម្របសម្រួលគ្នាដើម្បីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជននៅសងខាងព្រំដែន៕

បកប្រែដោយ Duy Hoan