លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៣១ ខែតុលា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំ ADMM លើកទី១៩ និង ADMM+ លើកទី១២។ នេះជាលើកដំបូងដែលរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជា បានជួបគ្នានៅក្នុងសន្និសីទពហុភាគី។