នាយករដ្ឋមន្ត្រីទាំងបីបានពិភាក្សាអំពីវិស័យសហប្រតិបត្តិការរួម និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយចែករំលែកថា ប្រទេសទាំងបីកំពុងខិតខំប្រឹងប្រែងដើម្បីជំនះបញ្ហាប្រឈមអំពីសន្តិសុខ នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការប្រែប្រួលនៃស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងទទួលស្គាល់ថា ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងរវាងប្រទេសទាំងបីមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក សុនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ

នាយករដ្ឋមន្ត្រីទាំងបីបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពពិភពលោក និងតំបន់នាបច្ចុប្បន្ននេះ ការរក្សា និងលើកកម្ពស់ប្រពៃណីសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងវៀតណាម កម្ពុជា និងឡាវ កាន់តែចាំបាច់ និងសំខាន់។ ក្នុងស្មារតីនោះ ភាគីទាំងបីបានឯកភាពគ្នាបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំនៅគ្រប់កម្រិត ជាពិសេសរវាងរដ្ឋមន្ត្រីការពារជាតិ នគរបាល និងការបរទេសទាំងបី ហើយក្នុងពេលជាមួយគ្នានេះ បង្កើនការឃោសនាផ្សព្វផ្សាយអំពីសមិទ្ធផលសហប្រតិបត្តិការ និងតម្លៃប្រវត្តិសាស្ត្រនៃសាមគ្គីភាព និងមិត្តភាព។

នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការពារព្រំដែនប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ពន្លឿនការខ័ណ្ឌសីមាបោះបង្គោលព្រំដែន ទប់ស្កាត់ទាល់ពេលវេលាចំពោះបុគ្គល និងអង្គការនានាដែលមានបំណងចង់វាយបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងបី ជាពិសេសនៅក្នុងបណ្តាញអ៊ីនធឺណិត ដោះស្រាយបញ្ហាដែលកើតឡើងឱ្យបានសមស្រប។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នាយករដ្ឋមន្ត្រីទាំងបីក៏បានឲ្យដឹងផងដែរថា នាពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍព្រំដែន សម្របសម្រួល ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មអន្តរជាតិ ដែលជាកម្លាំងចលករដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាដល់ ២០ ពាន់លានដុល្លារអាមេរិក និងរវាងវៀតណាម និងឡាវដល់ ៥ ពាន់លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពលើការពិគ្រោះយោបល់គ្នាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគី ហើយនិងសម្របសម្រួលដើម្បីរៀបចំឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសនីមួយៗនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan