ពិធីមានការចូលរួមរបស់លោកឧត្តមនាវីទោ Soth Saroeun មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ជាប្រធានគណៈប្រតិភូ រួមជាមួយតំណាងស្ថាប័នមានសមត្ថកិច្ចនៃកងទ័ពជើងទឹកកម្ពុជា។

នេះជាសកម្មភាពត្រូវបានរៀបចំឡើងក្នុងបំណងអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចទៅជូនពរឆ្នាំថ្មីប្រពៃណីជូនចំពោះកងទ័ពជើងទឹកកម្ពុជា របស់គណៈប្រតិភូមេបញ្ជាការរង នាយសេនាធិការនៃកងទ័ពជើងទឹកវៀតណាម នៅខែមេសា ឆ្នាំ២០២៥។ សម្ភារៈទាំងនេះត្រូវបានប្រគល់ជូនកម្ពុជាក្នុងបំណងធ្វើឲ្យប្រសើរនូវលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់នាយទាហាននៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា។ តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន កងទ័ព និងកងទ័ពជើងទឹកវៀតណាម និងកម្ពុជា។

leftcenterrightdel
តំណាងកងទ័ពជើងទឹកវៀតណាម និងអង្គភាពលេខ២០ ជូនអំណោយដល់តំណាងបញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ

មានប្រសាសន៍នៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Quoc Doanh បានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង។ ទំនាក់ទំនង និងប្រពៃណីដ៏មានតម្លៃនោះ តែងតែត្រូវបានរក្សា និងជម្រុញដោយប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។

ជំនួយជាសម្ភារៈដែលកងទ័ពជើងទឹកវៀតណាមផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹកកម្ពុជាលើកនេះ គឺជាមនោសញ្ចេតនាដែលកម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកវៀតណាម និងអង្គភាពលេខ២០ ជូនចំពោះកងទ័ពជើងទឹកកម្ពុជានិយាយរួម និងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ និយាយដោយឡែក។

ក្នុងនាមកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមនាវីទោ Soth Saroeun បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកវៀតណាម ដែលជួយឧបត្ថម្ភឧបករណ៍ និងកញ្ចប់ថវិកាដល់កងទ័ពជើងទឹកកម្ពុជា ដើម្បីកសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ពជើងទឹកកម្ពុជា ចាប់ពីឆ្នាំ ១៩៨០ មក។ នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹក មានសំណង់ជាច្រើនត្រូវបានសាងសង់ឡើង ដោយមានជំនួយពីក្រសួងការពារប្រទេសវៀតណាម និងអង្គភាពចងសម្ព័ន្ធមេត្រីភាព៕

បកប្រែដោយ Thuy Anh