មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍រូបថត ដោយមានការចូលរួមពីលោក Bruno Rodríguez Parrilla រដ្ឋមន្ត្រីការបរទេសគុយបា មន្ត្រីមូលដ្ឋាន និងអង្គទូត ក្នុងនាមប្រទេសអាស៊ីទាំងប្រាំពីរ លោក ជា ធីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំគុយបា បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក បណ្តាប្រទេសអាស៊ីបានរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគុយបាលើគ្រប់វិស័យ៖ កិច្ចសហប្រតិបត្តិការការទូត នយោបាយ សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។ ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលពិភពលោកកំពុងជួបការលំបាកជាច្រើន ប្រទេសទាំងឡាយត្រូវពង្រឹងទំនាក់ទំនងការទូត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
លោក Bruno Rodríguez រដ្ឋមន្ត្រីការបរទេសគុយបា កាត់ខ្សែបូបើកការតាំងពិព័រណ៍

លោកស្រី Anayansi Rodríguez អនុរដ្ឋមន្ត្រីការបរទេសគុយបា បានលើកឡើងពីអត្ថន័យនៃការតាំងពិព័រណ៍រូបថត ដែលរំលឹកឡើងវិញនូវចំណុចសំខាន់នៃទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី ដែលរដ្ឋាភិបាលគុយបាសម្រេចបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៦០។ លោកស្រី Rodríguez អនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការពង្រឹងបន្ថែមទៀតនូវប្រវត្តិសាស្ត្រនៃភាតរភាព និងសាមគ្គីភាព ដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃបេតិកភណ្ឌនៃទំនាក់ទំនងគំរូក្នុងរយៈពេល ៦៥ ឆ្នាំជាមួយបណ្តាប្រទេសអាស៊ីទាំងនេះ។

ស្តីអំពីទំនាក់ទំនងគុយបា-វៀតណាម លោកស្រី Rodríguez អនុរដ្ឋមន្ត្រីបានអះអាងថា នេះគឺជាទំនាក់ទំនងដ៏ស្មោះត្រង់ និងរឹងមាំរវាងប្រទេសទាំងពីរ ប្រជាជាតិភាតរភាពទាំងពីរ និងជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ។

បន្ទាប់ពីសុន្ទរកថា លោក Bruno Rodríguez រដ្ឋមន្ត្រីការបរទេសគុយបា បានកាត់ខ្សែបូបើកការតាំងពិព័រណ៍រូបថត “៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងគុយបា ជាមួយវៀតណាម កម្ពុជា ឥណ្ឌា កូរ៉េខាងជើង ឥណ្ឌូនេស៊ី ចិន និងម៉ុងហ្គោលី”។ កន្លែងដាក់តាំងរូបថតអំពីទំនាក់ទំនង គុយបា-វៀតណាម បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ៕

បកប្រែដោយ Thanh Cong