នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសហ្វាំងឡង់ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣ ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Antti Hakkanen រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមជានិច្ចកាលមានបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយហ្វាំងឡង់ ព្រមទាំងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ចំពោះប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យភាព និងការបង្រួបបង្រួមប្រទេសជាតិកាលពីមុន និងកិច្ចការកសាង អភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤ មិន”។ វៀតណាមមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមកចំពោះផលប្រយោជន៍រួម រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

បច្ចុប្បន្ននេះ ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ បញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីកំពុងបង្កបញ្ហាលំបាក ដែលទាមទារឱ្យប្រទេសនានាពួតដៃគ្នាដើម្បីឆ្លើយតប និងដោះស្រាយ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ហ្វាំងឡង់គាំទ្រគោលការណ៍ជាឯកច្ឆន្ទរបស់អាស៊ាន។ អំពីបញ្ហាសមុទ្រខាងកើត វៀតណាមសង្ឃឹមថា ហ្វាំងឡង់នឹងគាំទ្រគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យភាព អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ដោយចាត់ទុកថាទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីវៀតណាម-ហ្វាំងឡង់ នៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីផ្តោតទៅលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍លើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សន្តិសុខតាមអ៊ីនធឺណិត ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការស្វែងរក និងជួយសង្គ្រោះ។ល។

រីឯលោក Antti Hakkanen រដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះតួនាទី កិត្យានុភាព និងសមិទ្ធិផលដែលវៀតណាម សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ របស់លោក To Lam អគ្គលេខាបក្ស លោក Antti Hakkanen រដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងការអភិវឌ្ឍដ៏ល្អ និងកាន់តែជិតស្និទ្ធរបស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនឹងអភិវឌ្ឍដោយឥតឈប់ឈរ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសិក្សា និងសម្របសម្រួលអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល; ការស្រាវជ្រាវលើការបង្កើតយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ការយកឈ្នះលើផលវិបាកដោយសារសង្គ្រាម ការគាំទ្រ និងការសម្របសម្រួលគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU)៕

បកប្រែដោយ Huyen Trang