វគ្គហ្វឹកហ្វឺននេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែតុលា សំដៅបំប៉នចំណេះដឹង ជំនាញក្នុងប្រតិបត្តិការអូសសណ្តោង ថែទាំរថយន្តឆ្លងកាត់ឧបសគ្គ សម្រាប់នាយទាហានដែលលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អាចបំពេញភារកិច្ចបានល្អនៅស្ថានបេសកកម្ម។ វគ្គហ្វឹកហ្វឺននេះក៏រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាម និងបារាំង។ វគ្គហ្វឹកហ្វឺនរួមមានទ្រឹស្តីទូទៅ និងជំនាញបើកបរ ដោយមានការចូលរួមពីអ្នកជំនាញបារាំងចំនួន ៣ នាក់ ដែលមានបទពិសោធន៍។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

នាថ្ងៃដដែល នាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពវៀតណាមបានសម្របសម្រួលជាមួយស្ថានទូតនូវែលសេឡង់ប្រចាំនៅវៀតណាម រៀបចំការផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគាំទ្រផ្លូវចិត្តក្រោយការពង្រាយសម្រាប់នាយទាហានដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានមានប្រសាសន៍ថា កម្មវិធីនេះគឺសំដៅដល់សមាជិកនៃកងវិស្វកម្មលេខ ៣ និងកងពេទ្យកម្រិត ២ លេខ ៦ ដែលទើបតែបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំនៅក្នុងតំបន់ Abyei និងស៊ូដង់ខាងត្បូង។ ការគាំទ្រផ្លូវចិត្តក្រោយការពង្រាយមានសារៈសំខាន់ជាពិសេស សម្រាប់នាយទាហានធ្វើសមាហរណកម្មឡើងវិញជាមួយក្រុមគ្រួសារ យុទ្ធមិត្ត និងសហគមន៍បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេលមួយឆ្នាំក្នុងស្ថានភាពដ៏លំបាកនៅអាហ្វ្រិក។ ការរៀបចំសកម្មភាពផ្លាស់ប្តូរវិជ្ជាជីវៈនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ក្រសួងការពារប្រទេសវៀតណាម ចំពោះសុខភាពផ្លូវចិត្តរបស់កងកម្លាំងរក្សាសន្តិភាព ហើយទន្ទឹមនឹងនោះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើងរវាងវៀតណាម និងនូវែលសេឡង់ក្នុងវិស័យនេះ៕

បកប្រែដោយ Huyen Trang