គិតត្រឹមថ្ងៃទី ៨ ខែតុលា គណៈប្រតិភូជាង ១០០ តំណាងឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងពិធីចុះហត្ថលេខានេះ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានអន្តរជាតិផងដែរ។ នៅខាងក្រៅព្រឹត្តិការណ៍នេះ កិច្ចចរចាចំនួន ៨ សិក្ខាសាលាចំនួន ៣២ និងស្តង់ពិព័រណ៍ជាង ២០ របស់ប្រទេស និងអង្គការអន្តរជាតិទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងត្រូវបានរៀបចំឡើង។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី ជាអធិបតីនៃកិច្ចប្រជុំគណៈកម្មការដឹកនាំសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ពាក់ព័ន្ធនៅវៀតណាម (រូបថត៖ baochinhphu.vn)

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជ្រើសរើសរបស់អង្គការសហប្រជាជាតិយកទីក្រុងហាណូយជាទីកន្លែងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយបានបង្កើតសញ្ញាសម្គាល់មួយពីព្រោះនេះជាលើកទីមួយហើយដែលអនុសញ្ញាពហុភាគីជាសាកលក្នុងវិស័យដែលសហគមន៍អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងគឺផ្សារភ្ជាប់ជាមួយនឹងទីតាំងនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុគណៈកម្មការខិតខំអនុវត្តភារកិច្ច ធានាគុណភាព និងពេលវេលា ធានាឱ្យពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយទទួលបានជោគជ័យបំផុត៕

បកប្រែដោយ Huyen Trang