ក្នុងពិធីនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៨០ ឆ្នាំនៃការកសាងតស៊ូ ជ័យជម្នះ និងអភិវឌ្ឍរបស់ថ្នាក់ដឹកនាំច្រើនជំនាន់ មេបញ្ជាការ កម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ បានលើកតម្កើងបញ្ញាស្មារតីសិល្បៈយោធាវៀតណាម សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងសង្គ្រាមរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងមាតុភូមិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យយោធភូមិភាគទី៤ បន្តយល់ជ្រាប់អំពីសតិអារម្មណ៍យោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ជាពិសេសយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី និងរបកគំហើញដែលត្រូវបានគណៈកម្មាធិការបក្សយោធភូមិភាគទី៤ នៃមហាសន្និបាតបក្សយោធាលើកទី១២ អនុម័ត៕

តាម vovworld.vn