កងកម្លាំងទ័ពជើងអាកាស វៀតណាម-អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - នារសៀលថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកឧត្តមសេនីយ៍ទោ Stephen Chappell មេបញ្ជាការកងទ័ពជើងអាកាសអូស្ត្រាលី។