leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang

ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម មានគោលបំណងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ព្រមទាំងជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចក៏មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងបីនិយាយដោយឡែក និងលើកកំពស់សមត្ថភាពសម្របសម្រួល និងសហប្រតិបត្តិការក្នុងការអនុវត្តសកម្មភាពរួមរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា៕

បកប្រែដោយ Thanh Cong