ប៉ុន្មានឆ្នាំមកនេះ ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានពលីជីវិតក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម កម្មាភិបាល យុទ្ធជននៃក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានយោធាខេត្ត Ha Tinh បានឆ្លងកាត់ការលំបាកជាច្រើន ខិតខំប្រឹងប្រែងស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានពលីជីវិតនៅនៅប្រទេសឡាវ។

ក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានយោធាខេត្ត Ha Tinh បានចាត់តាំងកម្មាភិបាល យុទ្ធជន ២៧ នាក់ទៅប្រទេសឡាវដើម្បីបំពេញបេសកកម្មពិសេស។ មកដល់ពេលនេះ ការងារត្រៀមរៀបចំទាំងអស់ត្រូវបានបញ្ចប់ ត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរថ្មី ពោលគឺដំណើរបន្តប្រពៃណីដ៏ពិសិដ្ឋ “ដំណើរឆ្ពោះទៅរកយុទ្ធមិត្ត” បញ្ជូនវីរយុទ្ធជនពលីត្រឡប់មកមាតុភូមិវៀតណាមវិញ។

leftcenterrightdel
លោកវរសេនីយ៍ទោ Bui Dinh Quan សមាជិកក្រុមប្រមូលផ្ដុំ កំពុងរៀបចំសម្ភារសំខាន់ៗ ដើម្បីត្រៀមចេញដំណើរទៅបំពេញបេសកកម្ម

តាមផែនការ នៅថ្ងៃទី១៧ ខែតុលា លោកវរសេនីយ៍ទោ Bui Dinh Quan និងសមាជិកក្រុមប្រមូលផ្ដុំនឹងចាកចេញទៅប្រទេសឡាវ ដើម្បីរុករក ជីកគាស់អដ្ឋិធាតុយុទ្ធជនពលី។ នេះជាលើកទី២ហើយដែល លោក Quan បានចូលរួមក្នុងបេសកកម្មនេះ ដូច្នេះរបស់របរចាំបាច់ទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់នៅក្នុងកាបូបស្ពាយរបស់គាត់ ត្រៀមខ្លួនសម្រាប់ថ្ងៃចេញដំណើរ។ លោកបានចែករំលែកថា៖ “ដកបទពិសោធន៍ពីឆ្នាំមុន ដើម្បីទទួលបានព័ត៌មានបន្ថែមពីប្រជាជនក្នុងតំបន់ យើងត្រូវចេះភាសាឡាវ និងយល់ពីទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់ ដូច្នេះហើយ នាពេលកន្លងមក មិត្តរួមក្រុមរបស់ខ្ញុំ និងខ្ញុំបានផ្តោតលើការរៀនភាសាឡាវ ទន្ទឹមនឹងនោះបានរៀបចំគ្រប់លក្ខណៈទាំងអស់សម្រាប់បេសកកម្មរយៈពេលវែង ដោយប្តេជ្ញាចិត្តរួមជាមួយមិត្តរួមក្រុមជម្នះការលំបាក ដើម្បីបំពេញបេសកកម្មឱ្យបានល្អ”។

leftcenterrightdel
សមាជិកនៃក្រុមប្រមូលនៃបញ្ជាការដ្ឋានយោធា Ha Tinh ហ្វឹកហាត់កាយវិកាជិកគាស់អដ្ឋិធាតុ

ក្នុងការប្រមូលអដ្ឋិធាតុលើកនេះ បញ្ជាការដ្ឋានយោធាខេត្ត បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ២៧នាក់ ទៅបំពេញការងារនៅខេត្តបូលីខេមសៃ និងរដ្ឋធានីវៀងច័ន្ទន៍ (ឡាវ)។ ដើម្បីធានាបាននូវការបញ្ចប់ភារកិច្ចដោយជោគជ័យ ក្រុមប្រមូលបានរក្សានូវកម្មវិធីបណ្តុះបណ្តាលភាសាឡាវជូនកម្មាភិបាល និងបុគ្គលិក។ 

ជាលើកដំបូងដែលបានចូលរួមក្នុងបេសកកម្មដ៏ពិសិដ្ឋនេះ លោកវរសេនីយ៍ត្រី Le Duy Nghia បាននិយាយដោយរំជួលចិត្តថា៖ "ទទួលបេសកកម្មនេះ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយស និងមោទនភាពជាខ្លាំង។ ខ្ញុំបានរៀបចំការងារគ្រួសាររួចរាល់ហើយ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមជាមួយមិត្តរួមក្រុមទៅកាន់ប្រទេសជិតមិត្ត ដើម្បីនាំយកអដ្ឋិធាតុយុទ្ធជនពលីទៅប្រទេសកំណើតវិញ"។

ចាប់ពីឆ្នាំ ១៩៩៩ ដល់បច្ចុប្បន្ន ក្រុមប្រមូល នៃបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Ha Tinh បានរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ៨២៥ នាក់។ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី តែងតែធ្វើឡើងយ៉ាងឧឡារិក ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់វីរៈយុទ្ធជនពលី ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ និងដើម្បីចំណងមិត្តភាព សាមគ្គីភាពពិសេសវៀតណាម-ឡាវ៕

បកប្រែដោយ Duy Hoan