មកទស្សនាតំបន់តាំងពិព័រណ៍បណ្តាញបច្ចេកវិទ្យាប្លុកឆេន (blockchain) វៀតណាម លោក To Lam អគ្គលេខាបក្ស បាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូលថវិកា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញមកទស្សនាតំបន់តាំងពិព័រណ៍បណ្តាញបច្ចេកវិទ្យាប្លុកឆេន (blockchain) វៀតណាម។ (រូបថត៖ VOV)

ចំណែកឯលោក Phan Duc Trung ប្រធានសមាគម ប្លុកឆេននិងទ្រព្យសម្បត្តិឌីជីថលវៀតណាម ប្រធានក្រុមហ៊ុន 1Matrix បានឧទ្ទេសនាមពីសមិទ្ធិផលបឋមនៃបណ្តាញបច្ចេកវិទ្យាប្លុកឆេនវៀតណាម (VBSN) ដល់លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល។ គោលដៅជាយុទ្ធសាស្ត្រគឺកសាងហេដ្ឋារចនាសម្ព័ន្ធ ប្លុកឆេនជាតិ រួមចំណែកនាំវៀតណាមធ្វើជាម្ចាស់នៃបច្ចេកវិទ្យាស្នូល ធានានូវអធិបតេយ្យភាពលើទិន្នន័យ និងទ្រព្យសម្បត្តិឌីជីថល បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យឯកជនផងដែរ៕

តាម vovworld.vn