លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ LawAsia លើកទី៣៨
កប.អនឡាញ - នារសៀលថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ សន្និសីទប្រចាំឆ្នាំ LawAsia លើកទី៣៨ ដែលរៀបចំដោយសមាគមច្បាប់អាស៊ី-ប៉ាស៊ីហ្វិក (LawAsia) រួមសហការជាមួយគណៈមេធាវីវៀតណាមបានបើកជាផ្លូវការ។ លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក។
នេះគឺជាសកម្មភាពប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ LawAsia។ សន្និសីទ LawAsia លើកទី៣៨ មានប្រធានបទ “ប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមផ្នែកច្បាប់ វប្បធម៌ និងបរិស្ថាន”។ សន្និសីទនេះក៏ជាកន្លែងភ្ជាប់មេធាវី និងសមាគម សម្រាប់គោលដៅដ៏ថ្លៃថ្នូនៃវិជ្ជាជីវៈច្បាប់ក្នុងការបម្រើសហគមន៍។
    |
 |
លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក |
មានប្រសាសន៍ក្នុងសន្និសីទនេះ លោក Le Thanh Long បានសង្កត់ធ្ងន់ថា សន្និសីទ LawAsia លើកទី៣៨ គឺជាព្រឹត្តិការណ៍សំខាន់ ជាឱកាសសម្រាប់សហគមន៍មេធាវី មេធាវី និងអ្នកជំនាញច្បាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចែករំលែកបទពិសោធន៍ និងរួមដៃគ្នាកសាងបរិយាកាសច្បាប់ប្រកបដោយតម្លាភាព និងស្ថិរភាព ដែលលើកកម្ពស់វិបុលភាពរួម។
ក្នុងសន្និសីទឆ្នាំនេះ វៀតណាមបានលើកឡើងប្រធានបទចំនួនពីរគឺ “ពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតំបន់សមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ” និង “តួនាទីនៃច្បាប់ក្នុងការរក្សាភាពចម្រុះ និងភាពវិសេសវិសាលនៃវប្បធម៌ដើមក្នុងបរិបទសកលភាវូបនីយកម្ម”។
វៀតណាមបានអះអាងនូវការប្តេជ្ញាចិត្ត និងការតស៊ូការពារអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់នៅសមុទ្រ។ ដោះស្រាយយ៉ាងសកម្មរាល់វិវាទ និងការខ្វែងគំនិតគ្នានៅសមុទ្រដោយមធ្យោបាយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។ ទន្ទឹមនឹងនោះ វៀតណាមផ្តោតសំខាន់លើការរក្សា អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ចម្រុះរបស់ប្រទេសជាតិក្នុងដំណើរការសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ៕
បកប្រែដោយ Duy Hoan