វៀតណាមចូលរួមពិព័រណ៍វប្បធម៌ និងម្ហូបអាស៊ានឆ្នាំ២០២៥ នៅប្រទេសឥណ្ឌា
កប.អនឡាញ - ស្តង់របស់វៀតណាមបានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករ ជាមួយនឹងមុខម្ហូបល្បីៗដូចជា ផើ ណែម កាហ្វេ ដែលនាំមកនូវរសជាតិដ៏សម្បូរបែបនៃម្ហូបវៀតណាម។
នាថ្ងៃទី១១ តុលា ពិព័រណ៍វប្បធម៌ និងម្ហូបអាស៊ានឆ្នាំ ២០២៥ (ASEAN Bazaar 2025) បានប្រព្រឹត្តទៅនៅទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា។
    |
 |
ការសម្តែងអាវផាយវៀតណាម (រូបថត៖ Ngoc Thuy/VNA) |
ក្នុងសុន្ទរកថាបើក លោក Dato' Muzafar Shah Mustafa ឧត្តមស្នងការម៉ាឡេស៊ីប្រចាំប្រទេសឥណ្ឌា បានសង្កត់ធ្ងន់ថា ពិព័រណ៍វប្បធម៌ និងម្ហូបអាស៊ាន មិនត្រឹមតែជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាដ៏រស់រវើកនៃស្មារតីនៃឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាតម្លៃស្នូលដែលបង្កើតជាអត្តសញ្ញាណនៃសហគមន៍អាស៊ានផងដែរ។
នៅឯពិព័រណ៍នេះ ប្រទេសនានាបានណែនាំពីផលិតផលប្រពៃណី ផលិតផលសិប្បកម្ម និងការសម្តែងសិល្បៈ ដែលបង្កប់ដោយអត្តសញ្ញាណជាតិ។ ស្តង់របស់វៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ ជាមួយនឹងមុខម្ហូបល្បីៗដូចជា ផើ ណែម កាហ្វេ នាំមកជូននូវរសជាតិដ៏សម្បូរបែបនៃម្ហូបវៀតណាម៕
បកប្រែដោយ Duy Hoan