វៀតណាមរួមចំណែកពណ៌វប្បធម៌ក្នុង Korean Expo 2025 នៅទីក្រុងប៉ារីស
កប.អនឡាញ - នាថ្ងៃទី ៤ ខែតុលា ព្រឹត្តិការណ៍ Korean Expo 2025 បានបើកជាផ្លូវការនៅសាលាក្រុងខ័ណ្ឌលេខ ១៤ ទីក្រុងប៉ារីស ប្រទេសបារាំង។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមមិត្តភ័ក្តិ (Association Mes Amis) សហការជាមួយអាជ្ញាធរខ័ណ្ឌលេខ ១៥ ទីក្រុងប៉ារីស ដែលជាឱកាសមួយដើម្បីលើកតម្កើងវប្បធម៌កូរ៉េខាងត្បូង ក៏ដូចជាបង្ហាញពីស្មារតីនៃការផ្លាស់ប្តូរ និងការផ្សារភ្ជាប់គ្នារវាងប្រជាជាតិនានា តាមរយៈតន្ត្រី ម្ហូបអាហារ និងសិល្បៈសម្តែង។
    |
 |
ការសម្តែងសិល្បៈរបស់វៀតណាមក្នុងព្រឹត្តិការណ៍ Korean Expo 2025 (រូបថត៖ vnanet.vn) |
ចូលរួមក្នុងព្រឹត្តិការណ៍នេះ សិល្បករ សិល្បការិនីមកពីមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំង ក្នុងនាមជាភ្ញៀវកិត្តិយសបាននាំមកនូវការសម្តែងសិល្បៈដ៏វិសេសវិសាល ដែលជាការរួមផ្សំគ្នានៃតន្ត្រីប្រពៃណី និងមនោសញ្ចេតនាសហសម័យ រួមចំណែកណែនាំ និងផ្សព្វផ្សាយវប្បធម៌ដ៏វិសេសវិសាលរបស់អាស៊ីដល់មិត្តភ័ក្តិអន្តរជាតិ។ ការសម្តែងរបស់មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសបារាំងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជនអន្តរជាតិ។
លោកស្រី Su A Lee អនុប្រធានសមាគមមិត្តភ័ក្តិ បានមានប្រសាសន៍ថា ការអញ្ជើញសិល្បករ សិល្បការិនីវៀតណាមមកសម្តែងនៅ Korean Expo 2025 គឺផ្តើមចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសមាគម និងសហគមន៍អាណិកជនវៀតណាមនៅបារាំង ហើយទន្ទឹមនឹងនោះបង្ហាញពីបំណងចង់បង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ព្រោះថាវៀតណាម និងកូរ៉េខាងត្បូងមានភាពស្រដៀងគ្នាជាច្រើនខាងប្រពៃណី និងតម្លៃមនុស្សធម៌៕
បកប្រែដោយ Huyen Trang