នេះជាសកម្មភាពប្រចាំឆ្នាំក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដើម្បីបម្រើកុមារ ប្រជាជននៅរាជធានី និងភ្ញៀវទេសចរណ៍ ជាមួយនឹងសកម្មភាជាច្រើនដូចជា ការតាំងបង្ហាញ ស្វែងយល់ការធ្វើប្រដាប់ប្រដាសម្រាប់បុណ្យសែនព្រះខែ និងការសំដែងរបាំសត្វតោ...

leftcenterrightdel
 
leftcenterrightdel
កន្លែងតាំងបង្ហាញប្រដាប់ប្រដាក្នុងពិធីបុណ្យសែនព្រះខែនៅអតីតរាជវាំង Thang Long

ការតាំងបង្ហាញនេះ មានប្រធានបទចំនួន ២ រួមមាន៖ ពិធីបុណ្យសែនព្រះខែប្រពៃណី និងពិធីបុណ្យសែនព្រះខែសម័យរាជវាំង Ly។ ខ្លឹមសារនៃការតាំងបង្ហាញខាងលើនេះ បានបង្កើនភាពទាក់ទាញ និងភាពប្លែកនៃបេតិកភណ្ឌ ជួយឱ្យអ្នកទស្សនាយល់កាន់តែស៊ីជម្រៅអំពីតម្លៃវប្បធម៌អរូបីនៃរាជវាំង ។ ការតាំងបង្ហាញ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី ១ ខែតុលា។

លើសពីនេះ ក៏មានកម្មវិធីសម្តែងរបាំសត្វតោ ស្វែងយល់ការធ្វើប្រដាប់ប្រដាក្នុងពិធីបុណ្យសែនព្រះខែ (គោម គោមមេអំបៅ គោមផ្កាយ ខ្លែងក្រដាស...) នៅថ្ងៃទី ៤ និងទី ៥ ខែតុលា៕

បកប្រែដោយ Pham Diep