ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូងនៅទីក្រុង Hue
កប.អនឡាញ - នាយប់ថ្ងៃទី២៧ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុង Hue បានសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមរៀបចំព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូងឆ្នាំ២០២៥”។
នេះគឺជាសកម្មភាពការទូតវប្បធម៌ដ៏សំខាន់ក្នុងចំណោមព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅនៅមូលដ្ឋានជាច្រើននៅទូទាំងប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ក្នុងបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង។
លោក Phan Thanh Hai នាយកមន្ទីរវប្បធម៌ និងកីឡាទីក្រុង Hue បានអះអាងថា កូរ៉េខាងត្បូងតែងតែជាដៃគូសំខាន់ និងជិតស្និទ្ធពិសេសរបស់ទីក្រុង Hue។ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើនរបស់ទីក្រុង មានការរួមដំណើររបស់ប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ កម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈ ភាពយន្ត ធ្វើម្ហូប និងម៉ូដក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Hue សប្តាហ៍សហគមន៍អាវផាយសហគមន៍... ក៏បានជម្រុញឲ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រួមចំណែកក្នុងការកសាងទីក្រុង Hue ក្លាយជាគោលដៅតភ្ជាប់ និងច្នៃប្រឌិត។
    |
 |
ការសម្តែងសិល្បៈក្នុងទិវា (រូបថត៖ vnanet.vn) |
ទិវាវប្បធម៌វៀតណាម-កូរ៉េនៅទីក្រុង Hue មិនត្រឹមតែជាឱកាសពង្រឹងទំនាក់ទំនងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជន Hue ស្វែងយល់បន្ថែមអំពីវប្បធម៌ពិសេសនៃប្រទេសកូរ៉េខាងត្បូងផងដែរ។ លោក Phan Thanh Hai សង្ឃឹមថា នាពេលខាងមុខនឹងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងឱកាសសហប្រតិបត្តិការជាច្រើនរវាងទីក្រុង Hue និងមូលដ្ឋានកូរ៉េខាងត្បូង។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ស្តង់ប្រហែល ១០០ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីវប្បធម៌ ទេសចរណ៍ ម្ហូប និងផលិតផលប្រពៃណីនៃប្រទេសទាំងពីរ។ អ្នកទស្សនាក៏មានឱកាសស្លៀកសំលៀកបំពាក់ប្រពៃណី Hanbok ចូលរួមក្នុងល្បែងប្រជាប្រិយនៃកូរ៉េខាងត្បូង ទទួលទានម្ហូបប្រពៃណី ចូលរួមក្នុងសកម្មភាពរាំ K-pop។ល។ ទន្ទឹមនឹងនោះ ចំណុចលេចធ្លោនៃ “ទិវាវប្បធម៌វៀតណាម - កូរ៉េខាងត្បូង ២០២៥” គឺជាកម្មវិធីសិល្បៈពិសេស ដែលរួមបញ្ចូលគ្នានូវប្រពៃណី និងទំនើបកម្ម៕
បកប្រែដោយ Thuy Anh