ពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំ២០២៥៖ ស្ពានតភ្ជាប់វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន
កប.អនឡាញ - នាថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុង Yokohama ប្រទេសជប៉ុន ពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa បានបើកជាផ្លូវការ។
ពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយខេត្ត Kanagawa និងស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១៥ តាមគំនិតផ្តួចផ្តើមរបស់លោក Kuroiwa Yuji អភិបាលខេត្ត Kanagawa ក្នុងគោលបំណងជម្រុញឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយវៀតណាម និងសហគមន៍ជនជាតិវៀតណាមនៅខេត្ត។
ចូលរួមក្នុងពិធីបើកឆ្នាំនេះ ក្រៅពីលោក Kuroiwa អភិបាលខេត្ត និងតំណាងទីភ្នាក់ងារខេត្ត Kanawaga ក៏មានវត្តមានលោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន និងលោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមផងដែរ។
    |
 |
ការសម្តែងតន្ត្រីប្រពៃណីវៀតណាមជាចំណុចលេចធ្លោមួយនៃពិធីបុណ្យ (រូបថត៖ VOV-Tokyo) |
ថ្លែងមតិនៅទីនេះ លោក Kuroiwa បានសង្កត់ធ្ងន់ថា ពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa មិនត្រឹមតែរួមចំណែកបង្កើនការផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធនធានមនុស្ស រួមចំណែកដល់ការអភិវឌ្ឍនៃខេត្ត Kanagawa។
រីឯខ្លួនវិញ លោក Ho An Phong បានសង្កត់ធ្ងន់លើមនោសញ្ចេតនាល្អដែលប្រជាជនវៀតណាមផ្ដល់ដល់ខេត្ត Kanagawa និយាយដោយឡែក និងប្រទេសជប៉ុននិយាយរួម ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុននឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
ទន្ទឹមនឹងនោះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូត វាយតម្លៃថា ពិធីបុណ្យវៀតណាមនៅ Kanagawa បានក្លាយជាឱកាសជួបជុំ និងជាព្រឹត្តិការណ៍វប្បធម៌ដែលប្រជាជនវៀតណាមនិងជប៉ុន រំពឹងរង់ចាំជាងគេ។ តាមរយៈព្រឹត្តិការណ៍នេះ ខ្ញុំជឿជាក់ថា យើងនឹងមាន “ឯកអគ្គរដ្ឋទូត” ៤០,០០០ នាក់ ដែលនឹងផ្សព្វផ្សាយវប្បធម៌របស់វៀតណាមដល់ខេត្ត Kanagawa និយាយដោយឡែក និងប្រទេសជប៉ុននិយាយរួម។
ពិធីបុណ្យឆ្នាំនេះបានផ្សព្វផ្សាយភាពទាក់ទាញរបស់ប្រទេសវៀតណាមតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ "ម្ហូប" "ប្រពៃណី" និង "វប្បធម៌"។ ការវត្តមានរបស់រោងល្ខោនអាយ៉ងវៀតណាមជាមួយការសម្ដែងពិសេស ក៏បានបង្កើតនូវចំណុចសំខាន់សម្រាប់ពិធីបុណ្យនៅឆ្នាំនេះ។ គេរំពឹងថាក្នុងរយៈពេល ២ ថ្ងៃ ព្រឹត្តិការណ៍នេះនឹងទទួលទស្សនិកជនប្រមាណ ១០ ម៉ឺននាក់៕
បកប្រែដោយ Thuy Anh