នេះជាលើកទី៣ ហើយដែលព្រឹត្តិការណ៍វប្បធម៌ចម្រុះជាតិសាសន៍នេះត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីប្រទេសចំនួន១៤ រួមទាំងវៀតណាមផងដែរ។ មហោស្រពនេះគឺជាឱកាសមួយសម្រាប់សហគមន៍បណ្ដាប្រទេសអាស៊ីបង្ហាញលក្ខណៈពិសេសនៃវប្បធម៌ និងម្ហូបអាហារដល់សាធារណជនរូម៉ានី។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ស្តង់វៀតណាមបានទាក់ទាញអារម្មណ៍ទស្សនិកជនដោយមុខម្ហូបប្រពៃណី ផលិតផលសិប្បកម្ម និងទំនិញពិសេសនៃមូលដ្ឋានជាច្រើន។
ក្រៅពីមុខម្ហូប និងផលិតផលពិសេស វៀតណាមក៏នាំមកនូវលំហវប្បធម៌ពិសេសមួយជាមួយនឹងការបង្ហាញសំលៀកបំពាក់ប្រពៃណី និងការសម្ដែងរបាំប្រជាប្រិយ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ ព្រមទាំង ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនជាច្រើននៅមូលដ្ឋាន។ ការចូលរួមមហោស្រពវប្បធម៌អាស៊ីមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពនៃទឹកដី មនុស្ស និងវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងបណ្ដាប្រទេសក្នុងតំបន់៕
បកប្រែដោយ Thanh Cong
Type the code from the image