ក្នុងពិព័រណ៍ EXPO 2025 វៀតណាមបានតាំងបង្ហាញតាមប្រធានបទ "សង្គមដែលផ្តោតលើប្រជាជន" ក្នុងបំណងចង់ចែករំលែករឿងរ៉ាវអំពីប្រទេសវៀតណាមជាមួយនឹងប្រវត្តិវីរភាព សេដ្ឋកិច្ចស្វាហាប់ និងសមាហរណកម្ម វប្បធម៌សម្បូរបែប មនុស្សឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងមានភាពរួសរាយរាក់ទាក់ សង្គមមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
ស្តង់តាំងពិព័រណ៍វៀតណាមបានបង្ហាញសក្ដានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាន និងធុរកិច្ចវៀតណាម ដើម្បីបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនាពេលអនាគត។ ចាប់តាំងពីបើកជាផ្លូវការ ស្ដង់តាំងពិព័រណ៍វៀតណាមបានទទួលអ្នកទស្សនាប្រហែល ១ លាននាក់ ហើយត្រូវបានចាត់ទុកថាជាស្ដង់មួយក្នុងចំណោមស្ដង់ពេញនិយម។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ កម្មវិធីវប្បធម៌និងសិល្បៈ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយ និងការផ្លាស់ប្តូរជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងនាំមកជូនទស្សនិកជននូវអារម្មណ៍ដែលមិនអាចបំភ្លេចបាន៕
បកប្រែដោយ Thanh Cong
Type the code from the image