វិស័យទេសចណ៍វៀតណាមទទួលភ្ញៀវទេសចរណ៍ចំនួន ៥.៥ លាននាក់ក្នុងឱកាសបុណ្យឯករាជ្យជាតិ ២ កញ្ញា
កប.អនឡាញ - នេះជាព័ត៌មានដែលបានប្រកាសដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនៅរសៀលថ្ងៃទី៥ ខែកញ្ញា។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិរយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី ៣០ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៥) វិស័យទេសចរណ៍ទូទាំងប្រទេសបានបម្រើភ្ញៀវប្រហែល ៥.៥ លាននាក់ កើនឡើង ៨៣.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ (ភ្ញៀវទេសចរ ៣ លាននាក់)។
រដ្ឋធានីហាណូយនាំមុខប្រទេសនៅពេលទទួលភ្ញៀវទេសចរណ៍ចំនួន ២.០៥ លាននាក់ កើនឡើង ៣ ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។ ក្នុងនោះភ្ញៀវអន្តរជាតិបានឈានដល់ជាង ៨០.០០០ នាក់ កើនឡើង ៣៥% ។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៥០០ ពាន់លានដុង (ប្រហែល ១៧០ លានដុល្លារ) កើនឡើង ៨០ ។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២ ទទួលភ្ញៀវទេសចរណ៍ប្រមាណ ១.៤៥ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានប្រមាណ ៤៥.៦០០នាក់។ ចំនួនភ្ញៀវដែលស្នាក់នៅក្នុងគ្រឹះស្ថានស្នាក់នៅបានឈានដល់ ៣០០០០ នាក់ ហើយប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤១៤០ ពាន់លានដុង (១៦០ លានដុល្លារ)។
គោលដៅក្នុងស្រុកត្រូវបានផ្តល់អាទិភាព។ ជាពិសេស គោលដៅដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុងឱកាសនោះរួមមាន៖ ហាណូយ សាប៉ា (ឡាវៃ) បាណា (ដាណាង) ញ៉ាត្រាង (ខាញ់ហាវ) មុយណេ ដាឡាត (ឡាមដុង) ហូជីមិញ ភូកុក (អានយ៉ាង)។ និន្នាការលេចធ្លោនៅឆ្នាំនេះគឺការកើនឡើងនៃចំនួនភ្ញៀវទេសចរទៅកាន់ខេត្តភាគខាងជើង ដោយសារព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃការប្រារព្ធខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ២ កញ្ញា៕
បកប្រែដោយ Duy Hoan